
សត្វស្លាបប្រមាណជាង ១៣២ ប្រភេទ បង្ហាញវត្តមាន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្ត ស្រុកបូរីជលសារ
ក្នុងស្រុកបូរីជលសារ មានតំបន់ការពារទេសភាពមួយកន្លែង គឺតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលតំបន់នេះគឺជាតំបន់ដីសើមមួយស្ថិតនៅតាមដីសណ្តរទន្លេមេគង្គក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំ ៨ ៣០៥ ហិកតា ក្នុងភូមិសាស្រ្ត ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។









