
ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្ករ បង្កើនផលស្រូវប្រាំង នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ
នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២ ០២៥ ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ឆ្នាំង និងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវប្រាំង និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅ ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។









