
អភិបាលខេត្តតាកែវ ចុះពិនិត្យមើលការប្រមូលផលដំណាំពោត របស់ប្រជាកសិករ នៅឃុំកំពង់រាប ស្រុកព្រៃកប្បាស
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញ ចុះពិនិត្យមើលការប្រមូលផលដំណាំ ពោត របស់បងប្អូនប្រជាកសិករ នៅក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។









