
ឯកឧត្តមអភិបាលខេត្តតាកែវ ៖ កុំចាំដល់ស្រុកមានសង្គ្រាម ទើបស្វែងយល់ពីតម្លៃនៃសន្តិភាព
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួនចែកជូនដល់បងប្អូនភៀសសឹក នឹងគ្រួសារវីរកងទ័ព ២០៥គ្រួសារ នៅឃុំតាភេម និងឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានលើកឡើងថា សន្តិភាព ដែលយើងកំពុងមាននៅពេលនេះ គឺជារតនសម្បត្តិដ៏វិសេស វិសាលបំផុត ដែលមនុស្សគ្រប់រូបមិនត្រូវមើលរំលងឡើយ។









