
អភិបាលខេត្តតាកែវ ៖ ប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីតម្លៃនៃសន្តិភាព ក្រោយសង្រ្គាម ៥ថ្ងៃ ជាមួយថៃ
តាកែវ ៖ នៅក្នុងឱកាសអញ្ជើញប្រគល់ប័ណ្ណសម្គាល់អចលនៈវត្ថុជូនបងប្អូនប្រជាពលរដ្ឋប្រមាណជិត២ពាន់ប័ណ្ណនៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា នៅពេលដែលយើងលើកពាក្យសន្តិភាព ឬអគុណសន្តិភាពមកនិយាយ មានមនុស្សមួយចំនួនជាពិសេសយុវជនខ្លះ បានចាត់ទុកថា ពាក្យនេះ ជាពាក្យរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែនៅពេលដែលមានសង្រ្គាម ៥ថ្ងៃ ជាមួយសៀមទើបធ្វើពួកគេយល់ពីតម្លៃនៃពាក្យសន្តិភាពពិតប្រាកដ។









