
ឯកឧត្តម អភិបាលខេត្តតាកែវ ចុះសួរសុខទុក្ខវីរកងទ័ព ដែលរងរបួសក្នុងការការពារបូរណភាពទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ និងនៅគេហដ្ឋានស្រុកទ្រាំង
តាកែវ៖ បន្ទាប់ពីទទួលបានដំណឹងវីរកងទ័ព ដ៏អង់អាចក្លាហានបានរងរបួសដោយសារផ្សែងពុល និងគ្រោះថ្នាក់អំឡុង ពេលបំពេញភារកិច្ចនៅសមរភូមិមុខ ការពារបូរណភាពទឹកដី បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ និងសម្រាកព្យាបាលនៅគេហដ្ឋាននៅស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បាននាំយកអំណោយសម្ភារៈ និងថវិកាមួយចំនួន មកសួរសុខទុក្ខ ដោយផ្ទាល់។









