
អភិបាលខេត្តតាកែវ ដាក់បទបញ្ជាមន្រ្តីជលធ្វើការទប់ស្កាត់ល្មើសនេសាទឱ្យបាននៅក្នុងរដូវត្រីពង
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីលែងកូនត្រីចម្រុះ និងបង្កង ចូលដងស្ទឹងអង្គរបូរី ទៅក្នុងស្រុកអង្គរបុរី នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់ មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋបាលជលផល ត្រូវធ្វើយ៉ាងណាទប់ស្កាត់ ក៏បានរាល់បទល្មើសនេសាទ នៅក្នុងរដូវត្រី ពងដែលចាប់ផ្ដើមធ្វើការហាមឃាត់ពីខែសីហា ដល់ខែតុលាខាងមុខ។









