
ឯកឧត្តម វ៉ី សំណាង កំណត់យកថ្ងៃទី៧ កុម្ភៈ ខាងមុខ ជាថ្ងៃបើកការដ្ឋានសាងសង់ប្រាសាទកណ្ដាលបឹងតាកែវ
ខេត្តតាកែវ៖ សមិទ្ធផលថ្មីស្រឡាងមួយទៀត កំពុងត្រៀមលេចរូបរាងឡើងនៅចំកណ្ដាលបេះដូងនៃក្រុងដូនកែវ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែង សម្រាប់ត្រៀមបើកការដ្ឋានសាងសង់ "ប្រាសាទកណ្ដាលបឹងតាកែវ" ដែលគ្រោងនឹងប្រារព្ធឡើងជាផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ។









