
ឯកឧត្តម វ៉ី សំណាង អញ្ជើញទស្សនាការប្រណាំង «រទះគោសាឡី» ដើម្បីអបអរសាទរសង្ក្រាន្តតាកែវ ឆ្នាំ២០២៦ និងលើកស្ទួយវប្បធម៌ដូនតា
តាកែវ ៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ (អតីតសាលានយោបាយ) ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមទស្សនាការប្រណាំង «រទះគោសាឡី» យ៉ាងកុះករ ក្នុងស្មារតីអបអរសាទរព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៦»។









