
រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំជ្រើសរើសបេក្ខភាព «ភូមិទេសចរណ៍ឆ្នើម» ដើម្បីត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិ
តាកែវ ៖ រដ្ឋបាលខេត្តតាកែវ បានបើកកិច្ចប្រជុំពិភាក្សាយ៉ាងសំខាន់មួយ ដើម្បីស្វែងរក និងជ្រើសរើសភូមិដែលមានសក្តានុពលខ្លាំងបំផុត ក្នុងគោលបំណងរៀបចំបេក្ខភាពឆ្ពោះទៅកាន់ការប្រកួតប្រជែង «ភូមិទេសចរណ៍ឆ្នើម» (Best Tourism Villages) នៅលើឆាកអន្តរជាតិ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក ងិន ងិន ដា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងផ្នែកពាក់ព័ន្ធជុំវិញខេត្ត នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ ។









