
អភិបាលខេត្តតាកែវ៖ បងប្អូនពលករត្រលប់មកពីប្រទេសថៃអាចទំនាក់ទំនងជាមួយអាជ្ញាធដើម្បីស្វែងរកការងារធ្វើបាន
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ជាង២រយគ្រួសារ នៅក្នុងស្រុកអង្គបូរី នៅព្រឹកថ្ងៃ សុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងប្រាប់បងប្អូន ប្រជាពលរដ្ឋពីការខឹតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទៅលើសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋ ជាពិសេសយើងកំពុងតែគៀងគរ អ្នកវិនិយោគឲ្យមកបណ្ដាក់ទុន ដើម្បីបង្កើតការងារ ជូនប្រជាពលរដ្ឋជាពិសេសបង្កើតការងារ ជូនបងប្អូនពលករដែលទើបត្រលប់មកពីប្រទេសថៃ ។









