
អភិបាល នៃគណៈអភិបាលស្រុកមេសាង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះធ្វើរដ្ឋបាលចំហរនៅតាមទីតាំង រោងចក្រ សហគ្រាស សិប្បកម្ម ផ្ទះសំណាក់ ខារ៉ាអូខេ ផ្ទះជួល បន្ទប់ជួល ព្រមទាំងកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទេស
ព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះធ្វើរដ្ឋបាលចំហរនៅតាមទីតាំង រោងចក្រ សហគ្រាស សិប្បកម្ម ផ្ទះសំណាក់ ខារ៉ាអូខេ ផ្ទះជួល បន្ទប់ជួល ព្រមទាំងកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទេស ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកមេសាង ខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការទប់ស្កាត់បទល្មើស (Scam Online)។ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោកអភិបាលបានណែនាំ ដល់ម្ចាស់ទីតាំងទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្ដល់ព័ត៌មាន និងរាយការណ៍អោយបានទាន់ពេលវេលា នូវរាល់ឯកសារពាក់ព័ន្ធ និងជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងទីតាំងរបស់ខ្លួន សំដៅធានាបាននូវសន្តិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានស្រុកមេសាងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរ។ ក្នុងឱកាសនោះលោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ទីតាំងទាំងអស់ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច នាពេលកន្លងមក ក្នុងការអនុវត្តច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា។









