
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលាខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោកឧត្តមសេនីយ៍ស្នងការរង ផែនការងារអន្តោប្រវេសន៍ ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារសន្តិសុខ លោកអធិការនគរបាលក្រុង ស្រុក ទាំង៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងសាលាខេត្តបន្ទាយមានជ័យ។









