
ការប្រកបមុខរបរលក់គ្រឿងសមុទ្រ ជួយអោយពលរដ្ឋក្នុងខេត្តកែប មានជីវភាពកាន់តែធូធា
មុខរបរនេះបានផ្តល់ប្រាក់ចំណូលជាប្រចាំថ្ងៃដល់គ្រួសារអ្នកនេសាទតាមរយៈការលក់គ្រឿងសមុទ្រស្រស់ៗ បន្តទៅអាជីករនៅក្នុងផ្សារក្តាម។ គ្រឿងសមុទ្រដ៏ល្បីល្បាញ និងមានតម្លៃសមរម្យបានរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកំសាន្ត ក្នុងខេត្តកែប រៀងរាល់ថ្ងៃចុងសប្តាហ៍។









