
មន្ទីររ៉ែ និងថាមពល ចុះបង្រ្កាបទីតាំងអាជីវកម្មរ៉ែ បូមខ្សាច់អនាធិបតេយ្យ នៅឃុំក្តុលតាហែន ពីរទីតាំង
បាត់ដំបង៖ ក្រោយទទួលព័ត៌មានថាមានការលួចបូមខ្សាច់អនាធិបតេយ្យ នៅភូមិក្តុលលើ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ក្រុមមន្ត្រីជំនាញមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងបញ្ឈប់សកម្មភាពភ្លាមៗ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦។









