
ស្នងការខេត្តបាត់ដំបង រៀបចំបញ្ជូនជនសង្ស័យប្រុសស្រី ៥ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅកាន់តុលាការ
បាត់ដំបង៖ ជនសង្ស័យប្រុសស្រី ៥ នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ត្រូវកម្លាំងជំនាញនៃស្នងការនគរបាលខេត្តបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនរួមជាមួយវត្ថុតាងគ្រឿងញៀន ២ កញ្ចប់ ទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ នារសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦។









