
ខេត្តបាត់ដំបង ត្រៀមអនុវត្តគម្រោងសាកល្បងអភិវឌ្ឍន៍លំនៅឋានសង្គម ដើម្បីដោះស្រាយបញ្ហាសំណង់មិនរៀបរយ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអន្តរក្រសួង និងអង្គការដៃគូ ដើម្បីជំរុញការអនុវត្តគម្រោងសាកល្បងអភិវឌ្ឍន៍លំនៅឋានសង្គម ក្នុងគោលបំណងដោះស្រាយបញ្ហាទីលំនៅជូនប្រជាពលរដ្ឋក្រីក្រ និងអ្នកដែលបានស្ម័គ្រចិត្តរុះរើចេញពីតំបន់សំណង់មិនរៀបរយនៅក្នុងក្រុងបាត់ដំបង។









