
កម្លាំងចម្រុះខេត្តបាត់ដំបង ចុះពិនិត្យផ្ទះមួយកន្លែងក្នុងសង្កាត់ចំការសំរោង ២ សង្ស័យករណីស្កេម ដែលមានជនបរទេស ៦ នាក់ជួលស្នាក់នៅថ្មីៗ
បាត់ដំបង៖ កម្លាំងចម្រុះ ដែលមានលោកអភិបាលរងខេត្ត ស្នងការខេត្ត អាវុធហត្ថខេត្តបាត់ដំបង និងតំណាងព្រះរាជអាជ្ញារង បានចុះពិនិត្យផ្ទះមួយកន្លែង ដែលមានជនបរទេសជួលស្នាក់នៅ ស្ថិតនៅក្រោយផ្សារភួពុយ ភូមិចំការសំរោង ២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦។









