
មន្ទីរសាធារណការ ខេត្តបាត់ដំបង ជំរុញពលរដ្ឋឱ្យងាកមកប្រើសេវាអនឡាញ ខណៈអ្នកប្រើសេវានេះមិនដល់ ៣ ករណីក្នុងមួយឆ្នាំ
បាត់ដំបង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអំពាវនាវ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រព័ន្ធពាក់កណ្ដាលស្វ័យប្រវត្តិកម្ម (អនឡាញ) សម្រាប់ការស្នើសុំប្រឡងបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)។ ការអំពាវនាវនេះធ្វើឡើង ខណៈដែលបច្ចុប្បន្ន ការយល់ដឹង និងការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះនៅមានកម្រិតទាប។









