
អភិបាលខេត្តតាកែវ ទស្សនកិច្ចសិក្សាពីខ្សែច្រវាក់ផលិតកម្មថាមពលសឡា នៅក្រុង Wenzhou ប្រទេសចិន
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខេត្ត ចូលទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់ នៅក្រុមហ៊ុន LANDP ELECTRICAL CO., LTD ដែលជាក្រុមហ៊ុនឈានមុខគេមួយលើការផលិតបន្ទះសឡា គ្រឿងបង្គុំ និងប្រព័ន្ធស្តុកទុក ព្រមទាំងចែកចាយថាមពលអគ្គិសនីដើរដោយប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលមានទីតាំងស្ថិតនៅទីក្រុង Wenzhou ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន។





