
ទុរេនចម្ការចាស់អាយុជិត៤០ឆ្នាំ នៅជាប់ភ្នំខ្វាវ ខេត្តកែប កំពុងប្រមូលផល ខណៈម្ចាស់ចម្ការអះអាងរសជាតិឆ្ងាញ់ពិសេស
ចម្ការទុរេនចាស់អាយុប្រមាណ៤០ឆ្នាំ នៅជាប់ភ្នំខ្វាវ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងប្រមូលផល ខណៈម្ចាស់ចម្ការអះអាងថា ទុរេនទីនេះមានរសជាតិឆ្ងាញ់ពិសេស និងលក់បានតម្លៃល្អលើទីផ្សារ។ មន្ត្រីកសិកម្មឃុំពងទឹក បានលើកឡើងថា គុណភាពទុរេនល្អ ដោយកសិករផ្តោតលើការប្រើប្រាស់ជីសរីរាង្គ និងការធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់។









