
ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញយុវតីថ្នាក់ទី១០ និង១១ ឱ្យកំណត់គោលដៅសិក្សានិងអាជីពការងារឱ្យបានច្បាស់លាស់ដើម្បីអនាគតរុងរឿង
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាផ្សព្វផ្សាយស្តីពីការ តម្រង់ទិសជូនដល់យុវតីសិស្សថ្នាក់ទី១០-១១ ក្រោមប្រធានបទ “កំណត់គោលដៅសិក្សា និងអាជីពការងារ” ជូនដល់យុវតីជាសិស្សថ្នាក់ទី១០-១១ នៅក្នុងក្រុងបូកគោ ដែលពិធីនេះធ្វើឡើងនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ។









