
ប្រធានក្រុមប្រឹក្សាខេត្តកំពតជំរុញការពង្រឹងអភិបាលកិច្ចល្អនិងប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន
ប្រធានក្រុមប្រឹក្សាខេត្តកំពត បានលើកឡើងថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញការលើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន តាមរយៈការពង្រឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។ដូច្នេះសូមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់សូមបន្តលើកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋានខ្លួនឲ្យកាន់តែប្រសើរ។









