
កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបន្តចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំនួន ៣គ្រួសារ ដែលបានស្លាប់ ៥ នាក់ និងកម្មការិនីរងរបួស ៣៩នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង
ព្រៃវែង ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា អមដំណើរដោយលោក ហ៊ី ធួក អនុប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការី ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំនួន ៣គ្រួសារ ដែលបានស្លាប់ចំនួន ៥ នាក និងសួរសុខទុក្ខកម្មករ-កម្មការិនីរងរបួស ៣៩នាក់(របួសធ្ងន់ ៨នាក់ និងរបួស ៣១នាក់) មានទីលំនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។









