
លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកងទ័ពជួរមុខ និងអ្នកជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែជេស្ឋ ឆ្នាំខាល អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ចុះសួរសុខទុក្ខបងប្អូនកងទ័ពជួរមុខ និងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។









