
ឯកឧត្ដម ម៉ែន សាម៉ន អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ ប្រចាំខែ ឧសភា របស់មន្ទីរព័ត៌មានខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែឧសភា ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទូលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យចំណុះ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តទាំងមូល។ នៅក្នុងកិច្ចប្រជុំនោះ លោក លោកស្រីប្រធានការិយាល័យ បានលើកឡើងអំពីរបាយការណ៍បូកសរុបលទ្ធផលការងារដែលការិយាល័យនីមួយៗសម្រេចបានក្នុងខែឧសភា កន្លងមក។









