
ឯកឧត្ដម ម៉ែន សាម៉ន បាននាំយកសារលិខិតរំលែកមរណទុក្ខ របស់ក្រសួងព័ត៌មាន ជូនចំពោះនលោក កៅ មនោ និងលោកស្រី ផាត់ សាម៉េត ខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ ដោយបានយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចំពោះសុខទុកមន្ត្រីក្រោមឱវាទ និងឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទូលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំយកសារលិខិតរំលែកមរណទុក្ខ របស់ក្រសួងព័ត៌មាន ជូនចំពោះនលោក កៅ មនោ និងលោកស្រី ផាត់ សាម៉េត ព្រមទាំងក្រុមគ្រួសារតាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ឯកឧត្ដម ពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ យ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ឡង់ ហាប់ អនុប្រធានការិយាល័យនៃមន្ទីរព័ត៌មាន ខេត្តព្រៃវែងត្រូវជាកូនរបស់ លោកនិងលោកស្រី បានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ។









