
គណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញជួបប្រជុំពិភាក្សាជាមួយ រដ្ឋបាលខេត្តព្រៃវែង ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់វិវាទផ្សេងៗ
ព្រៃវែង៖ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំប្រតិភូ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្ដម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ព្រមទាំងប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត។









