
ទឹកជ្រោះធម្មជាតិ បយ៉ាខា
ទឹកជ្រោះធម្មជាតិ បយ៉ាខា ស្ថិតក្នុងសង្ឃមណ្ឌលបរិស្ថាន ព្រៃសង្ឃវន្ត ក្នុងភូមិបរហ៊ុយត្បូង ក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំងាយប្រហែល ៤គីឡូម៉ែត្រ ពីទីប្រជុំជនភូមិបហ៊ុយត្បូង ឆ្ពោះទៅកាន់តំបន់ភ្នំ ដែលមានផ្លូវលំបាកបន្តិចក្នុងការធ្វើដំណើរ ។ ទឹកជ្រោះធម្មជាតិ បរយ៉ាខា បង្កើតបរិយាកាស យ៉ាងរីករាយ ស្រស់ស្រាយ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងឡាយ មកលេងកំសាន្ត ជួបបជុំក្រុមគ្រួសារ មិត្ត ភ័ក្ត និងជាទីជ្រះថ្លា សម្រាប់ការសធ្វើបុណ្យ សន្សំកុសល តំកល់ទុកក្នុងព្រះពុទ្ធសាសនាផងដែរ។








