
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះសិក្សាតំបន់សក្តានុពលក្នុងខេត្តប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍនៅក្នុងតំបន់
នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម សៀន សុវណ្ណណា រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការងារព្រំដែន បានជួបពិភាក្សាជាមួយរដ្ឋបាលខេត្តប៉ៃលិន ដែលដឹកនាំដោយ លោក ហុក សុផល អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ដើម្បីប្រមូលធាតុចូលទាក់ទងនឹងតំបន់សក្តានុពល សម្រាប់អភិវឌ្ឍន៍តាមតំបន់ព្រំដែន។









