
លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ សហការ ជាមួយរដ្ឋបាលខេត្តរតនគិរី ផ្សព្វផ្សាយ បទដ្ឋាន គតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មខ្សាច់ ប្រកបដោយការទទួលខុសត្រូវ
កិច្ចប្រជុំផ្សព្វផ្សាយ បទដ្ឋានគតិយុត្ត ខាងលើនេះរៀបចំធ្វើ ឡើង នៅសាលប្រជុំអគារAសាលាខេត្តរតនគិរី ព្រឹកថ្ងែទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង ខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត លោក អភិបាលក្រុង ស្រុកទាំ៩ មេឃុំ ចៅសង្កាត់ទាំង៥០ និងម្ចាស់អាជីវកម្មខ្សាច់ជាច្រើនរូបទៀតផងដែរ។









