
ម្ចាស់កសិដ្ឋានវ័យក្មេងនៅបាត់ដំបង ចិញ្ចឹមមាន់យកស៊ុត រកចំណូលបានជិត១លានរៀលក្នុងមួយថ្ងៃ
បាត់ដំបង ៖ សម្លេងមាន់ស្រែកក្ដត ទ្រហឹងអើងកង ចេញពីកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលមានទ្រុងខ្ពស់ផុតពីដី ប្រព័ន្ធទឹកខ្វែងខ្វាត់ដើរដោយប្រព័ន្ធស្វ័យប្រវត្តិ ។ បុរសម្នាក់កំពុងឈរដាក់ចំណី និងដើរប្រមូលស៊ុតជាច្រើនពាន់គ្រាប់ ដែលទើបតែទំលាក់ពងតាមធ្នើរនីមួយៗសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។






