
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អំពាវនាវសូមពលរដ្ឋទាំងអស់បន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាលដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាស្មារតីសាមគ្គី តស៊ូ កុំញញើត និងកុំរាថយ ចំពោះមុខការគំរាមកំហែង និងបញ្ហាប្រឈមនានា។ កម្លាំងសាមគ្គីជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យកម្ពុជាពង្រឹងបាននូវសេដ្ឋកិច្ចជាតិឱ្យមានភាពធន់ និងខឿនការពារជាតិដ៏រឹងមាំ ឈានឆ្ពោះទៅកាន់វឌ្ឍនភាព សម្រេចបានគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។









