
អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះអគ្គិភ័យ
កណ្ដាល ៖ នាដូវក្ដៅនេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ឱ្យមហន្តរាយដល់ក្រុមគ្រួសារ។









