About banner

អំពីមន្ទីរ

មន្ទីរព័ត៌មានខេត្តតាកែវ ជាស្ថាប័នរដ្ឋមួយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន ដែលមានតួនាទីអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្រព័ត៌មាននៅកម្រិតខេត្ត។ មន្ទីរនេះទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានផ្លូវការ ការអប់រំសាធារណៈ ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីនយោបាយរដ្ឋ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ចក្ខុវិស័យ

ក្លាយជាមន្ទីរព័ត៌មានឈានមុខគេនៅកម្រិតខេត្ត ដែលមានប្រព័ន្ធផ្សព្វផ្សាយទំនើប មានភាពជាក់លាក់ ប្រសិទ្ធភាព និងទំនុកចិត្ត ដើម្បីបម្រើសាធារណៈ និងគាំទ្រការអភិវឌ្ឍយ៉ាងចីរភាព។

បេសកកម្ម

ផ្សព្វផ្សាយព័ត៌មានផ្លូវការ និងព័ត៌មានសាធារណៈឲ្យបានទាន់ពេលវេលា និងមានភាពត្រឹមត្រូវ។ ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងសីលធម៌របស់មន្ត្រីព័ត៌មាន។ អភិវឌ្ឍ និងធ្វើទំនើបកម្មបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទំនើប។ គាំទ្រការអភិវឌ្ឍជាតិ និងការចូលរួមរបស់សាធារណជនតាមរយៈព័ត៌មានដែលមានទំនួលខុសត្រូវ។

ព័ត៌មានទំនាក់ទំនង

អាស័យដ្ឋាន

Phoumi​​ Phsar Ta Ko,​ Sangkat Roka Knong,​​​​ Krong​ Doun Kaev, Takeo Province

លេខទូរស័ព្ទ

+855883602828 / +85561385868 / +855969996184

អ៊ីមែល

fmtakeo92.5@gmail.com